នេះជាសំលៀកបំពាក់ដែលអ្នកច្នៃម៉ូតខ្មែរ រចនាយ៉ាងផ្ចិតផ្ចង់នាំយកទៅបង្ហាញ នៅក្នុងកម្មវិធីបង្ហាញម៉ូត Brussels Fashion days ប្រទេស បែលហ្ស៊ិក

កាលពីពេលថ្មីៗនេះអ្នកច្នៃម៉ូតមកពីកម្ពុជា បាននាំយកសំលៀកបំពាក់ទៅបង្ហាញនៅក្នុងកម្មវិធីដើរម៉ូត Brussels Fashion days ប្រទេស បែលហ្ស៊ិក កាលពីរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ យោងតាមការបង្ហោះរបស់កូនស្រីអ្នកនាង ម៉ម សុម៉ាលី ឈ្មោះ Adana Mam Legros បានឲ្យដឹងថា រូបគំនូររបស់ខ្លួនត្រូវបានដាក់ក្នុងសម្លៀកបំពាក់ របស់អ្នកច្នៃម៉ូតខ្មែរ Eriya Miura នៅឯពិធីបុណ្យដ៏ធំមួយនៅព្រុចសែល ហើយម៉ូតសម្លៀកបំពាក់នីមួយៗនិយាយអំពីមរតកនិងអត្តសញ្ញាណខ្មែរ។

ដោយកញ្ញា Adana Mam Legros បានសរសេររៀបរាប់ថា៖ “គំនូររបស់ខ្ញុំគឺបានដេរនៅលើសំពត់នេះដោយសិល្បករ Eriya Miura និង Kaliane Tea នេះគឺជាការរចនារបស់ពួកគេ ពួកគេបាននាំវប្បធម៌របស់យើងទៅអឺរ៉ុប នៅក្នុងកម្មវិធីបង្ហាញម៉ូតធំបំផុតនៅលើពិភពលោក។ សូមជួយshare និង like ប្រសិនបើបង​ប្អូន​មានមោទនភាពនៃវប្បធម៌របស់ប្រទេសយើងនិងស្នាដៃដ៏ស្រស់ស្អាតរបស់វិចិត្រករ។ ខ្ញុំស្នើសុំឱ្យអ្នកយកព័ត៌មានជួយចែករំលែកព័ត៌មាននេះពីព្រោះយើងត្រូវជួយសិល្បករខ្មែរនៅក្នុងប្រទេសរបស់យើង និងនៅលើពិភពលោក។ កុំភ្លេចថាវប្បធម៌របស់យើងបង្កើតពីសិល្បៈ គំនូររបស់ខ្ញុំបោះពុម្ពនិងដេរនៅលើសំពត់ design របស់ Eriya Miura និង Kaliane Tea មានមោទនភាព!”៕ រូបភាព៖ Balazs Maar/Adana Mam Legros

Written By

sovann khmernote