កាលយប់ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០១៩ កន្លងទៅ មានគ្រោះអគ្គីភ័យមួយបានឆាបឆេះកុដ ទំហំ៨ម គុណ ១១ម សង់​ពីឈើប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តាខាងក្រោមថ្ម​ នៅឯវត្តកណ្តាល ក្នុង ភូមិលឹង្គ ឃុំអង្គររាជ្យ​ ខេត្តព្រៃវែង បណ្តាលឲ្យរងការខូចខាតផ្នែកខាងលើទាំងស្រុក​ និងសម្ភារ:មួយចំនួន។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះផងដែរ ក៏បានឆេះបំផ្លាយថវិការបស់ ព្រះចៅអធិការវត្ត និងថវិការបស់ពុទ្ធបរិស័ទមានចំនួនសរុបលុយខ្មែរជាង៣៣លានរៀល និងលុយដុល្លារជាង២ម៉ឺនដុល្លារ។

ក្រោយកើតហេតុមានគ្រោះអគ្គិភ័យនេះ បើយោងតាមគណនីហ្វេសប៊ុក ព្រះខេមរញាណ ភី យ៉ា បានឲ្យដឹងថា “វត្តកណ្តាល​ ឃុំអង្គរាជ្យ​ ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង​ ត្រូវបានផ្ទុះសេខ្សែភ្លេីងឆេះ​កុដិក៏អស់លុយសម្រាប់កសាងក៏អស់បច្ច័យដែលសេសសល់ខ្លះៗទុកគ្រាន់ចង្ហាន់ពេលព្រឹកសម្រាប់ព្រះសង្ឃ មិនទាន់បានយកទៅដូរទេព្រោះលុយសើម…. គ្មានអ្នកម្នាក់ចង់អោយកើតឡើងទេ”៕