អ្នកនយោបាយវ័យក្មេងសំបូរវោហាស័ព្ទកញ្ញា ធី សុវណ្ណថា នឹងរៀបចំពិធីអាពាហ៌ពិពាហ៌ជាមួយលោក ផែ សុវណ្ណរិទ្ធ ដែលជាគូដណ្តឹងរបស់នាងនៅខេត្តកោះកុង ដែលជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ។ ហើយថ្មីៗនេះក៏បែកធ្លាយធៀបការ ដែលបង្ហាញថា ធី​ សុវណ្ណ​ថា​ និង​ ផែ​ សុវណ្ណារិទ្ធ​ នឹងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅតំបន់​អារ៉ែង​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ជាទីកន្លែងដែល​ពួកគេទាំងពីរចាប់ផ្ដេីមស្រលាញ់គ្នា​ ជាពិសេសភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់ថែមទៀតផង។

ដោយលោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “ក្មួយ​ស្រី​ ធី​ សុវណ្ណ​ថា​ និង​ ផែ​ សុវណ្ណារិទ្ធ​ នឹងរៀបការនៅថ្ងៃទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ នៅតំបន់​ អារ៉ែង​ ស្រុក​ថ្មបាំង​ ខេត្ត​ កោះកុង​ ជាទីកន្លែងដែល​ពួកគេទាំងពីរចាប់ផ្ដេីមស្រលាញ់គ្នា​”។ ចំណែកលោក ហេង ឡុង ក៏បានបង្ហោះថា៖ “អបអរសាទរប្អូនស្រី ធី សុវណ្ណថា និងប្អូនប្រុស ផែសុវណ្ណារិទ្ធ មង្គលការទី១ ខែ១១ ខាងមុខនេះ។ អរគុណដែលបានផ្ដល់បទពិសោធន៍ហូបការក្នុងព្រៃអារ៉ែង និងទទួលភ្ញៀវដែលធ្វើដំណើរពីភ្នំពេញដោយគេងនៅក្នុងតង់”៕