កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានដល់សប្ដាហ៍ទី៤ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះក៏មានកុមារីឈ្មោះ ភាព សៀកម៉េង អាយុ១១ឆ្នាំ មកពីខេត្តកណ្តាល បានបង្ហាញសមត្ថភាពបកស្រាយបទចម្រៀងចំណងជើង “ខកចិត្តនៅស្ទឹងមានជ័យ” ។ កុមារីរូបនេះបានបកស្រាយបទចម្រៀងពោរពេញដោយមនោសញ្ចេតនា ក្រអួនក្រអៅ ជាលទ្ធផល ភាព សៀកម៉េង ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕