កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានមកដល់សប្តាហ៍ទី៤ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition ដោយមានបេក្ខជន បេក្ខនារី ជាកុមារា កុមារី បានមកពីទូទាំងប្រទេសចូលរួមប្រកួតប្រជែង ដោយមានអ្នកខ្លះត្រូវខកចិត្តព្រោះតែមិនអាចបន្តទៅកាន់វគ្គបន្ទាប់ ប៉ុន្តែក៏មានកុមារា កុមារីជាច្រើន មានសមត្ថភាពអាចយកកាតមាសពីគណៈកម្មការបាន។

យ៉ាងណាមិញក៏មានការចាប់អារម្មណ៍ជាខ្លាំងដោយមានបេក្ខជនឈ្មោះ ភឿន សុភាព អាយុ១៥ឆ្នាំ មកពីខេត្តកំពង់ចាម បានបង្ហាញភាពក្លាហានបកស្រាយបទចម្រៀង “ស្នេហ៍ក្នុងសុបិន” ពោរពេញដោយមនោសញ្ចេតនា អ្វីដែលគួរឲ្យកត់សម្គាល់នោះអត្ថន័យនៃបទចម្រៀងបានធ្វើឲ្យគណៈកម្មការសុខស្រីនាង បង្ហាញនូវទឹកមុខហាក់មានអារម្មណ៍អៀនប្រៀនច្រើន។ យ៉ាងណាមិញចំពោះសមត្ថភាពដ៏ល្អបែបនេះ កុមារាភឿន សុភាព ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការទទួលបានកាតមាសបន្តវត្តមានក្នុងការប្រកួតប្រជែង៕