កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គ Judge Audition បានឈានមកដល់សប្ដាហ៍ទី៤ហើយ មានកុមារា កុមារី ជាច្រើនបានមកប្រកួតប្រជែងដោយពួកគេមានភាពក្លាហាន បកស្រាយបទចម្រៀង និងមានភាពវៃឆ្លាតគួរឲ្យស្រលាញ់។ ជាពិសេសកម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណៈកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។

ក្នុងនោះផងដែលក៏មានបេក្ខជនជាកុមារាឈ្មោះ ត្រេន ហ្វុង អាយុ១៤ឆ្នាំ មកពីខេត្ត កំពត បានយកបទចម្រៀង ”ឈឺចិត្តអ្វីម៉្លេះ” ឡើងមកប្រកួត ខណៈដែលកំពុងបង្ហាញសមត្ថភាព ក្មេងប្រុសរូបនេះបានបង្កើតកំហុសនៅក្នុងការប្រកួតដោយបានភ្លេចប៉ារូលចម្រៀង តែផ្ទុយទៅវិញ ត្រេន ហ្វុង បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពដោយចេះបត់បែន មិនបញ្ឈប់ការបកស្រាយបទចម្រៀង និងបន្តបង្ហាញការបកស្រាយទាល់តែចប់ សមត្ថភាពល្អបែបនេះមិនបង្អង់យូរ ត្រេន ហ្វុង ទទួលបាន “YES” ដល់ទៅ៣ពីគ​ណៈកម្មការនឹងបន្តវត្តមានក្នុងការប្រកួតប្រជែង៕ តោះមកទស្សនាវីដេអូនៅខាងក្រោមនេះ៖