ចន សុទីម៉ា បានតំណាងប្រទេសកម្ពុជា ជាបវរកញ្ញាទេសចរណ៍កម្ពុជា២០១៩ ចូលរួមដណ្ដើមយកមកុដ ក្នុងកម្មវិធី ប្រកួតប្រជែងសម្រស់និងសមត្ថភាព «Miss Tourism International 2019» ឬ «បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៩» ក្នុងខែតុលានេះ នៅប្រទេសម៉ាឡេស៊ី ក្រោយកញ្ញាគ្រងមកុដជ័យលាភីលេខ៣ នៃការប្រកួត Miss Universe Cambodia ឆ្នាំ២០១៩។

ថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតបុរាណអប្សរាមេរា​ស្រីសួគ៌ ដែលគ្រងដោយបវរកញ្ញាទេសចរណ៍កម្ពុជា ២០១៩ កញ្ញា ចន សុទីម៉ា ដោយឈុតនេះពុំមែនជាឈុតតំណាងជាតិឡើយ។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកឈ្មោះ Ah Bot Bot បានសរសេររៀបរាប់ថា៖ “ឈុតអប្សរាមេរា​ស្រីសួគ៌​ ដែលកេីតចេញពីការកូរសមុទ្រទឹកដោះ​ រវាងទេវៈ​ និងអសុរៈ គ្រងដោយកញ្ញា​ John Sotima Miss_tourism_international_2019 កញ្ញានឹងតំណាងឲ្យកម្ពុជាក្នុងការប្រកួតបវកញ្ញាទេសចរណ៍អន្តរជាតិ​ឆ្នាំ2019​ នៅប្រទេស​ម៉ាឡេស៉ី​ខាងមុខនេះ សូមជូនពរឲ្យទទួលបានជោគជ័យត្រលប់មកកម្ពុជាវិញ​ សូមកុំភ្លេចចូលរួមគាំទ្របវកញ្ញាកម្ពុជាទាំងអស់គ្នា”៕ រូបភាព៖ LuxStudios