សៀម​រាបៈ យោងតាមបទសំភាសន៍របស់កាសែតភ្នំពេញប៉ុស្តិ៍ បានឲ្យដឹងថា លោក ​ហុង ​អេងគាង ​នាយក​វិទ្យា​ល័យ​ ២៨ មករាក្នុង​ស្រុក​ស្រី​ស្នំ ​ខេត្ដ​សៀម​រាប​ ដែល​បាន​ប្រែ​ក្លាយ​តំបន់​ដាច់​ស្រ​យ៉ាល មាន​តែ​វាល​ស្រែ​ ​គ្មាន​ដើម​ឈើ​ សូម្បី​​តែ​មួយ​ដើម​ ក្លាយ​ទៅ​ជា​សាលា​ដ៏ខៀវ​ស្រ​ងាត់​មាន​ដើម​ឈើ​រាប់​ពាន់​ដើម ​និង​ជា​ទី​រម្យនា ​សម្រាប់​សិស្ស​សិក្សា​។ វិទ្យា​ល័យ​ ២៨ មករា ស្រុកស្រីស្នំ បានធ្វើឲ្យអ្នកលេងហ្វេសបុកចែករំលែករូបភាពជាច្រើន បង្ហាញពីសកម្មភាពល្អៗជាច្រើនដូចជា គ្មានសំរាម វិន័យល្អ កន្លែងផ្ញើម៉ូតូមិនគិតប្រាក់ជាដើម។

ងាកមកនេះវិញយោងតាមគណនីហ្វេសបុករបស់លោក Ung Chinna បានបង្ហោះឲ្យដឹងថា៖ “ទិដ្ឋភាពខ្លះៗរបស់វិទ្យាល័យ២៨ មករា ស្រុកស្រីស្នំ ខេត្តសៀមរាប៖ ផ្ទៃដី៤ ហិចតាតែគ្មានសំរាម ទុកដាក់ម៉ូតូមិនគិតប្រាក់តែយ៉ាងមានសណ្តាប់ធ្នាប់ សិស្សានុសិស្សសុភាពរាបសារ មានវិន័យល្អ តែក្លាហាន…។ សាលារៀននៅភ្នំពេញមួយចំនួន គួរមករៀនសូត្រតាម”។ តើបងប្អូនយល់យ៉ាងណាដែរ សូមបញ្ចេញមតិខាងក្រោមទាំងអស់គ្នា៖