ជិះកង់លក់ពោតស្ងោរគ្រាន់បានកំរៃតិចតួចចិញ្ចឹមគ្រួសារ តែត្រូវសន្តិសុខចាប់មិនឲ្យលក់ ហើយសំពះសុំពោតវិញក៏គេមិនព្រម
សង្គម October 23, 2019 SAM

កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាយតៗគ្ននាជាច្រើននៅក្នុងបណ្តាញសង្គម ទាក់ទងនឹងករណីបុរសម្នាក់ជាអ្នកប្រកបរបររកស៊ីលក់ពោតស្ងោរត្រូវបានសន្តិសុខធ្វើការចាប់យកពោតស្ងោរនោះយកទៅបាត់ ដោយយើងមិនបានដឹងច្បាស់ថា តើបុរសលក់ពោតស្ងោរនោះប្រព្រឹត្តិអ្វីខុសគោលការកន្លែងគេឡើយ? បើយោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានបញ្ជាក់ឲ្យដឹងថា៖

“ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ អាណិតគាត់ណាស់ លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួរសា ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។ គាត់បានលើកដៃសំពះសុំទោសដែរ គាត់ថាបងសុំម្ដងទៅ គាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រម ហើយសន្តិសុខលើកពោតស្ងោរដាក់ឡើម៉ូតូជិះចេញទៅ ហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរ បើមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង”។ តើបងប្អូនយល់យ៉ាងណាដែរចំពោះករណីនេះ?