យកម្តាយជរាមកចោល តាម Passapp ជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់….នៅក្នុងវត្ត ឥឡូវម្តាយជរានៅដង្ហើមចុងក្រោយ ព្រះសង្ឃកំពុងសូត្រធម៌ឲ្យ
សង្គម October 27, 2019 បក្សីចាំក្រុង

បាត់ដំបង៖ ខ្លោចចិត្ត អាណិតលោកយាយជរាកំសត់ ដែលប្អូនស្រីម្នាក់បានបង្ហោះឲ្យដឹងថា កូនរបស់គាត់បានដាក់ Passapp ដឹកគាត់មកចោលនៅវត្តកណ្តាល ដោយមិនអើពើគាត់អ្វីសោះ ប្អូនស្រីបានរៀបរាប់ថា កូនយកមកចោល ជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់ ហើយលោកយាយមានភាពជរា និងពិសារបបរបានខ្លះៗប៉ុណ្ណោះ គាត់ពិតជាអាណិតលោកយាយណាស់ និងគាត់បានអំពាវនាវឲ្យជួយលោកយាយតាមសទ្ធា។ ប្អូនស្រីបានរៀបរាប់ថា៖

“លោកយាយម្នាក់ត្រូវបាន passapp ដឹកមកចោលនៅវត្តកណ្ដាល ខេត្តបាត់ដំបង គាត់ត្រូវបានកូនយកមកចោល ជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់។ម្សិលមិញ គាត់អាចពិសារបានបបរបានខ្លះ តែថ្ងៃនេះ ដោយសារភាពចាស់ជរាពេកគឺគាត់ស្តូកស្ដឹង លេងនិយាយបានហើយ …….. ពេលនេះលោកកំពុងតែសូត្រធម៌អោយគាត់។

ស្អែកខ្ញុំមានគម្រោងនឹងទៅកន្លែងគាត់ ខ្ញុំអាចសំណូមពរអ្នកទាំងអស់គ្នាអាចជួយគាត់បន្តិចបន្តួចតាមសទ្ធាបានទេ ?? ដើម្បី អោយជីវិតចុងក្រោយរបស់គាត់គ្រប់គ្រាន់ និង កុំខ្វះខាតដូចពេលនេះទៅចុះ និយាយត្រង់ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយម៉េចចំពោះកូនឈាមថោករបស់គាត់ទេ ដែលដាច់ចិត្តយកម៉ែមកទម្លាក់ចោលទាំងវេទនាបែបនេះ Shareបន្តផងអរគុណ ។ បញ្ជាក់គាត់មិនទាន់ស្លាប់ទេ គ្រាន់តែដល់ដំនាក់កាលចុងក្រោយ “។ ប្រភព៖ Ratana Kanide