បន្ទាប់ពីមានរឿងរ៉ាវ ក្រុមស្លៀកពាក់ស៊ីវិលចាប់ប្រជាពលរដ្ឋដាក់ខ្នោះនៅផ្លូវបឹងកក់ ហើយធ្វើស៊ីអស់រាប់ពាន់ដុល្លារនោះ នៅមុននេះបន្តិចក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយថាជនសុីវិលមួយក្រុមនោះពុំមែនជាសមត្ថកិច្ចស្នងការរាជធានីភ្នំពេញឡើយ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទៀត។

ខាងក្រោមនេះជាការបកស្រាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្កា ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡេីយ។ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ”៕