ធី សុវណ្ណថា ព្រមានប្តឹងខ្លាំងពេក ទីបំផុតលោក ហេង ឡុង ទម្លាយមុខមាត់ពិតអតីតគូស្នេហ៍លោក ផែ សុវណ្ណារិទ្ធ ជាសាធារណៈ
សិល្បៈ November 4, 2019 sovann khmernote

រឿងរ៉ាវគាស់កកាយប្រវត្តិស្នេហារបស់ស្វាមីអ្នកនយោបាយវ័យក្មេង អ្នកនាង ធី សុវណ្ណថា ត្រូវបានលោក ហេង ឡុង ជីករកឬសគល់ឡើងវិញ តាមរយៈធ្វើការបង្ហោះវិដេអូសម្ភាសន៍ជាមួយនឹងអតីតសង្សារចាស់របស់លោក ផែ សុវណ្ណារិទ្ធ ដែលមានឈ្មោះថា ចរិយា។ ការបង្ហាញអត្ថសញ្ញាណអតីតគូស្នេហ៍លោក ផែ សុវណ្ណារិទ្ធ នេះធ្វើឡើងតាមសំណូមពររបស់អ្នកនាង ធី សុវណ្ណថា ដែលព្រមានប្តឹងលោក ហេង ឡុង ប្រសិនបើមិនព្រមបង្ហាញមុខតារាស្រីរូបនេះ។

មុននេះបន្តិចលោក ហេង ឡុង បានបង្ហោះវិដេអូនិងរៀបរាប់ថា៖ “សូមបងប្អូនទាំងអស់គ្នាមើលការបកស្រាយរបស់កញ្ញា ចរិយា បង្ហាញភស្តុតាងជាមួយនិងលោក ផែ សុវណ្ណារិទ្ធ កាលពីពួកគាត់នៅជាសង្សារជាមួយនឹងគ្នាកាលពីជាង 9 ឆ្នាំមុន។”