រឿងអាស្រូវស្នេហារបស់ស្វាមីអ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយសម្រាប់អ្នកលេង Facebook តាមដាននិងចង់ដឹងថា តើលោក ផែ សុវណ្ណារិទ្ធ ពិតជាមានគូស្នេហ៍ហើយបោះបង់នាងចោល មករួមរស់ជាមួយអ្នកនាង ធី សុវណ្ណថា ពិតមែនរឺយ៉ាងណានោះ​ ខណៈដែលលោក ហេង ឡុង បានបង្ហាញមុខនារីដែលអះអាងថា ជាគូស្នេហ៍លោក ផែ សុវណ្ណារិទ្ធ កាលពីយប់មិញ ក្រោយពេលដែលអ្នកនាង ធី សុវណ្ណថា ព្រមានប្តឹង។

ថ្មីៗនេះដែរ អ្នកនាង ធី សុវណ្ណថា ក៏បានលើកភស្តុតាងង៣ចំនុច ដែលធ្វើអោយកញ្ញា ចរិយា រូបនោះអាចនឹងពិបាកនឹងធ្វើការដោះសារ ដោយអ្នកនាង ធី សុវណ្ណថា លើកឡើងថា៖ “ខ្ញុំមាន​ភស្តុតាង​ ៣ចំនុច បញ្ជាក់ថា​ នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ។ ១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង ទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?

២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន​ តេីនាងមានអាយុ ប៉ុន្មាន?តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ? ៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ លេីFacebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? មានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ។” តើរឿងនេះនៅទៅជាយ៉ាងណា ?