កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook បានជជែកវែកញែកគ្នាយ៉ាងខ្លាំងជុំវិញករណីក្រុមស្លៀកពាក់ស៊ីវិលមួយក្រុមបន្លំជាសមត្ថកិច្ច តែងធ្វើសកម្មភាពស្ទាក់ចាប់មនុស្ស គៀបស៊ីតាមគ្រប់រូបភាព បង្ករភាពភ័យខ្លាចយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ។ ដោយទទួលបានដំណឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាអោយមានការប្រមាញ់ជនស្លៀកពាក់ស៊ីវិលមួយក្រុមនោះ ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយសដល់កំលាំងនគរបាល។

មុននេះបន្តិចតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានរៀបរាប់ថា៖ “ក្រោយពីទទួលបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកវរ:សេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងដេីម្បីចុះត្រួតពិនិត្យតាមគោលដៅស្មុគស្មាញនៅម្តុំផ្លូវរថភ្លេីង នៅក្នុងសង្កាត់ស្រះច្រក ខណ្ឌដូនពេញ តំបន់បឹងកក់ ដែលមួយរយ:ពេលកន្លងមកនេះឃេីញមានក្រុមស្លៀកពាក់សុីវិលមួយក្រុមដែលតែងតែធ្វេីសកម្មភាពចុះចាប់ករណីគ្រឿងញៀន នៅទីនោះ ។”