សូមមន្ត្រីពាក់ព័ន្ធជួយបកស្រាយផង មានឆៀកឡានបិទលើកញ្ចក់ក៏ត្រូវផាកពិន័យដែរ ព្រោះអត់យកឯកសារឆៀកតាមខ្លួន
សង្គម November 5, 2019 sovann khmernote

បងប្រុសម្នាក់បានបង្ហោះវិដេអូបង្ហាញអារម្មណ៍ហួសចិត្តនឹងសមត្ថកិច្ចខេត្តព្រះសីហនុ ដែលធ្វើការផាកពិន័យឡានរបស់គាត់ទោះបីគាត់បានធ្វើការចុះបញ្ជីរថយន្តមានទាំងកាតគ្រី និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវយ៉ាងណាក៏ដោយ។ ក្នុងនោះដែរបងប្រុសបានលើកជាចម្ងល់ដោយសង្កត់ធ្ងន់ៗថា សមត្ថកិច្ចផាកពិន័យរថយន្តរបស់គាត់ ដោយសារតែមិនបានយកវិញ្ញាបណ្ណបត្រត្រួតពិនិត្យបច្ចេកទេសរថយន្ត មកតាមខ្លួន ទោះបីមានតែមឆៀកឡានបិទលើកញ្ចក់ក៏ដោយ។

អ្វីដែលពិសេសនោះ សមត្ថកិច្ចបានបង្ហើរសំដីប្រាប់ថា តែមឆៀកឡានលើកញ្ចក់នឹងអត់មានប្រយោជន៍ទេ ចង់បកចោលក៏បកទៅស្រេចតែចិត្តបងឯងតើ។ ទន្ទឹមនឹងនេះដែរ មហាជនក៏មានការងឿងឆ្ងល់ដែរថា តើតែមឆៀកឡានដែលបិទនៅលើកញ្ចក់នោះ វាមានន័យអ្វីទៅ ហើយដាក់ QR Code ដើម្បីអ្វី បើសមត្ថកិច្ចនៅតែចាប់ផាកពិន័យដដែលនោះ?