បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃចំពោះការថតវីដេអូចម្រៀងមួយដែលមានវីដេអូចែកចាយពេញបណ្តាញសង្គមបង្ហាញឈុតមួយដែលតួសម្តែងបានថតឱបថើប លូកស្ទាប ដែលមើលទៅពិតជាមិនសមរម្យ និងអាចប៉ះពាល់ខ្លាំងដល់សិល្បៈ និងសីលធម៌ក្នុងសង្គម។ ថ្មីៗនេះកញ្ញា អាណារ៉ូស ដែលជាតួស្រីក្នុងវីដេអូក៏បានចេញមុខបកស្រាយចំពោះរឿងរ៉ាវដែលបានកើតឡើងជាមួយនឹងផេកសិល្បករកម្ពុជាដែលមានលោក អ៊ឹម ជីវ៉ា ជាអ្នកសាកសួរ និងសំរបសំរួល តួស្រី Rose បាននិយាយថាវិដេអូ លូកស្ទាបនោះ ជាវិដេអូថតលេងទេ ហើយគាត់ព្យាយាមរុញតួប្រុសចេញ ២, ៣ ដងហើយ តែតួប្រុសនៅតែថើបញក់ញី លូកស្ទាបទៀត។

ងាកមកពេលនេះកញ្ញា Rose បានរៀបរាប់លើហ្វេសបុកថា”នាងខ្ញុំ Rose សូមបកអាក្រាតពីទង្វើដ៍ស្មោគគ្រោករបស់តួប្រុសពេលដែលថតចប់ហើយនាងខ្ញុំចូលផ្លាស់ខោអាវក្នុងបន្ទប់ព្យាយាមបំពានលើរាងកាយខ្ញុំ ហើយចង់ប្រាប់ថាសាក្សីរស់មានច្រើនណាស់ ចង់ជាប់គុកនាងខ្ញុំស្វាគមន៍ចា ហើយប្តឹងពីបទចែកចាយ video clip ដោយគ្មានសួរនាំពីរនាងខ្ញុំហើយនាងខ្ញុំមនុស្ស ស្រីជាជនរងគ្រោះ”៕