ឈុត “ព្រះនាងរំសាយសក់ ឬ ព្រះម៉ែធរណី” គ្រងដោយអតីតបេក្ខភាព Miss Grand Cambodia 2018 ពិតជាស្រស់ស្អាត និងទាក់ទាញ
សិល្បៈ November 6, 2019 naren khmernote

កញ្ញា ឌី សុរះក្ខិតា ជាប់ចំណាត់ថ្នាក់លេខ២ 1st Runner up ក្នុងការប្រកួត Miss Grand Cambodia ឆ្នាំ២០១៨ ទោះបីជាពុំជោគជ័យក្នុងការប្រកួត Miss Grand Cambodia ២០១៨ ប៉ុន្តែតារាស្រីរូបនេះកំពុងតែត្រូវប៉ាន់ខ្លាំងក្នុងការថតឈុតសំអាងការ និងស្ពតពាណិជ្ជកម្ម ហើយមិនត្រឹមតែប៉ុណ្ណោះកញ្ញាក៏ត្រូវបានអ្នកគាំទ្ររំពឹងទុកថានឹងចូលរួមប្រកួត Miss Universe Cambodia 2020 ថែមទៀតផង។

ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូនិងរូបថតដែលកញ្ញា ឌី សុរះក្ខិតា គ្រងឈុត “ព្រះនាងរំសាយសក់ ឬ ព្រះម៉ែធរណី” ដែលឈុតនេះច្នៃដោយលោក ថៃ សាន និងផាត់មុខរៀបចំដោយលោក នោរាជ ដែលមើលទៅពិតជាស្រស់ស្អាត ទន់ភ្លន់ រឹងមាំ និងមានភាពទាក់ទាញខ្លាំង។ លោក នោរាជ ដែលអ្នកផាត់មុខបានបង្ហោះរូបថត អមជាមួយនឹងសារយ៉ាងដូច្នេះថា​៖ “ខ្ញុំបាទពិតជារំភើបរីករាយដែលបានចូលរួមចំណែកតូចមួយ ក្នុងការចែករំលែកទៅកាន់ពិភពលោកពីសិល្បៈវប្បធម៌ខ្មែរ ការងារមួយនេះយើងបានធ្វើឡើងចេញពីបេះដូងនិងឆន្ទះក្នុងនាមយើងជាកូនខ្មែរសូមនាំគ្នាជួយថែរក្សាការពារនូវអ្វីដែលយើងមានស្រាប់ កុំចាំដល់ពេលបាត់បង់ទើបនាំគ្នាស្ដាយ”៕