តារាសម្តែងលោក យុទ្ធ ឋានៈ ដែលជាតួប្រុសស្ថិតនៅក្នុងវីដេអូឱបថើបជាមួយនឹងកញ្ញា អាណារ៉ូស បន្ទាប់ពីមានរឿងរ៉ាវថាលោកបានបង្ខំឲ្យកញ្ញា អាណារ៉ូស ឱបថើបជាមួយទាំងថតចប់នោះ។ ពេលនេះលោកក៏បានបកស្រាយថា តាមពិតទៅលោកធ្វើអ្វីតែតាមអ្នកដឹកនាំសម្តែង ឲ្យធ្វើតែប៉ុណ្ណោះ ហើយលោកក៏មិនបានបង្ហោះវីដេអូឱបថើបដូចដែល កញ្ញាអាណារ៉ូស និយាយឡើង​ ដោយលោកគ្រាន់តែ share ចេញពីឆែននែលរបស់ផលិតកម្ម P តែប៉ុណ្ណោះ។

ដោយលោក យុទ្ធ ឋានៈ ក៏បានបដិសេធចំពោះការចោទប្រកាន់របស់កញ្ញា អាណារ៉ូស ដែលថាលោកបានព្យាយាមបំពានលើរាងកាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជំរាបសួរបងប្អូន​​​​​ ល្ងាចនេះខ្ញុំបាទ យុទ្ធ ឋានៈ នឹងផ្តល់ការបទសម្ភាសន៍​​ជាមួយបងប្រុស​ អុឹម ជីវ៉ា ពីរឿងការចោទប្រកាន់ស្តីពីកញ្ញា Rost ពីរឿងវិដេអូក្លីបក្នុង MVរបស់ផលិតកម្ម P production ​ដែលខ្ញុំសម្តែងជាមួយនឹងកញ្ញា​ហើយកញ្ញាថាខ្ញុំបង្ខំគាត់ថតឈុតស្រើបស្រាល​( លើស​ ) រឿងកន្លងមកខ្ញុំបាទ មិនចង់តបតព្រោះខ្ញុំចង់ទុកកិត្តិយសអោយគាត់ជាមនុស្សស្រី តែម្តងហើយម្តងទៀតគាត់ផ្តល់បទសម្ភាសន៍វាយប្រហាមកខាងខ្ញុំទាំងស្រុងថាខ្ញុំបង្ខំគាត់ តែតាមការពិតខ្ញុំសម្តែងទៅតាមអ្វីដែលអ្នកដឹកនាំអោយសម្តែងតែប៉ុណ្ណោះ​​​ ហើយក៏មានការយល់ព្រមពីខាងតួស្រីផងដែរ​។ ដូច្នោះសូមបងប្អូនរង់ចាំទស្សនានៃការផ្តល់បទសម្ភាសន៍របស់ខ្ញុំបាទ​​ ហើយខ្ញុំក៏មានវិដេអូក្លីបខ្លីនៃការសម្តែងឈុតនោះបញ្ជាក់ពីលើបន្ថែមដើម្បីអោយបងប្អូនមើល​​ហើយនឹងឈប់យល់ច្រលំមកលើរូបខ្ញុំបាទសូមអរគុណ”៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖