ទីបំផុតខ្សែភាពយន្តរឿង “ភ្លើងសង្គ្រាមនៃថ្ងៃអាវសាន” ឬ Terminator: Dark Fate ដែលជាវគ្គទី៦ នៃត្រកូល Terminator បានមកដល់រោងភាពយន្តលេជិនហើយ។ ខ្សែភាពយន្តដ៏ល្បីល្បាញនេះគឺភាពយន្តបាញ់ប្រយុទ្ធបែបវិទ្យាសាស្ត្រ ពីផលិតកររឿង Deadpool លោក Tim Miller និង លោក James Cameron (Avatar)។

ដោយសាច់រឿងបាននិយាយពី នៅក្នុងទីក្រុងម៉ិកសុិក មានTerminator ឈ្មោះ Rev-9 បានមកចូលក្នុងអនាគតដើម្បីសំលាប់នារីធ្វើការរោងចក្រម្នាក់ឈ្មោះ Dani Ramos ក៏ព្រោះតែក្មេងស្រីរូបនេះមានសមត្ថភាពកែប្រែអនាគតប្រឆាំងពួកTerminatorកុំឲ្យបំផ្លាញពិភពលោក។ ដោយតាមសម្លាប់យ៉ាងរង្គាល និងសាហាវព្រៃផ្សៃសឹងតែធ្វើឲ្យក្មេងស្រីរូបនេះអស់ជីវិតម្តងៗ ក៏មានការជួយការពារពីសំណាក់ Grace ដែលជាមនុស្សពាក់កណ្តាល មនុស្សយន្តពាក់កណ្តាល ជាមួយគ្នានោះក៏មាន ជើងខ្លាំងគឺ Sarah Connor និង មនុស្សយន្ត T-800 ក៏ជួយការពារអាយុជីវិត Dani នឹងប្រឆាំងទៅនឹងពួក Terminator នោះវិញ។ ភាពយន្តបាញ់ប្រហារ និងវាយប្រយុទ្ធសាហាវ ធ្វើឱ្យអ្នកទស្សនាអង្គុយស្ទើរមិនជាប់កៅអី កុំភ្លេចណារឿង “ភ្លើងសង្គ្រាមនៃថ្ងៃអាវសាន” ឬ Terminator: Dark Fate នឹងមកដល់រោងភាពយន្តលេជេន ចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ៕