ខ្សែភាពយន្តរឿង Terminator: Dark Fate ភាពយន្តបាញ់ប្រយុទ្ធបែបវិទ្យាសាស្ត្រ ចូលរួមសម្តែងដោយតារាជើងចាស់ និងថ្មី ល្បីៗ។ ដោយខ្សែភាពយន្តនេះនិយាយពី មនុស្សយន្តពីអនាគតដែលហៅថា Rev-9 model ត្រូវបានបញ្ជូនមកផែនដីដើម្បីសម្លាប់Dani Ramos ដែលមានសមត្ថភាពកែប្រែអនាគតប្រឆាំងពួកមនុស្សយន្តទាំងនោះកុំឲ្យបំផ្លាញពិភពលោក។

ប៉ុន្តែ Dani ក៏ត្រូវបានការពារអាយុជីវិតដោយ Sarah Connor, Grace ដែលជាមនុស្សពាក់កណ្តាល មនុស្សយន្តពាក់កណ្តាល និង មនុស្សយន្ត T-800 ប្រឆាំងទៅនឹងពួកមនុស្សយន្តដ៏កាចសាហាវនេះ។ ភាពយន្តបាញ់ប្រហារ និងវាយប្រយុទ្ធសាហាវ កុំភ្លេចណាមានចាក់បញ្ចាំងចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ដែល​មាន​ចាក់បញ្ចាំង​ជាប្រភេទ 2D 4DX & IMAX៕