តារាសម្តែងលោក យុទ្ធ ឋានៈ ដែលជាតួប្រុសស្ថិតនៅក្នុងវីដេអូឱបថើបជាមួយនឹងកញ្ញា អាណារ៉ូស បន្ទាប់ពីមានរឿងរ៉ាវថាលោកបានបង្ខំឲ្យកញ្ញា អាណារ៉ូស ឱបថើបជាមួយទាំងថតចប់នោះ។ ពេលនេះលោកក៏បានបកស្រាយថា តាមពិតទៅលោកធ្វើអ្វីតែតាមអ្នកដឹកនាំសម្តែង ឲ្យធ្វើតែប៉ុណ្ណោះ ហើយលោកក៏មិនបានបង្ហោះវីដេអូឱបថើបដូចដែល កញ្ញាអាណារ៉ូស និយាយឡើង​ ដោយលោកគ្រាន់តែ share ចេញពីឆែននែលរបស់ផលិតកម្ម P តែប៉ុណ្ណោះ។

ដោយលោក យុទ្ធ ឋានៈ ក៏បានបដិសេធចំពោះការចោទប្រកាន់របស់កញ្ញា អាណារ៉ូស ដែលថាលោកបានព្យាយាមបំពានលើរាងកាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “កន្លងមកខ្ញុំបាទ មិនចង់តបតព្រោះខ្ញុំចង់ទុកកិត្តិយសអោយគាត់ជាមនុស្សស្រី តែម្តងហើយម្តងទៀតគាត់ផ្តល់បទសម្ភាសន៍វាយប្រហាមកខាងខ្ញុំទាំងស្រុងថាខ្ញុំបង្ខំគាត់ តែតាមការពិតខ្ញុំសម្តែងទៅតាមអ្វីដែលអ្នកដឹកនាំអោយសម្តែងតែប៉ុណ្ណោះ​​​ ហើយក៏មានការយល់ព្រមពីខាងតួស្រីផងដែរ​។ ក្នុងនោះផងដែរ លោក យុទ្ធ ឋានៈ តួប្រុសសម្តែងបានប្រាប់លោក អ៉ឹម ជីវ៉ា ថា តាមពិតលោកក៏រអើមក្នុងការថតឈុតថើបជញ្ជក់ដែរ ព្រោះមិនដឹងថាតួស្រីមានកើតរោគអ្វី ដូចជារោគថ្លើម រាក់ស៉ីធ្មេញ និងជំងឺផ្សេងៗ រហូតដល់លោកថតចប់ភ្លាមទៅដុសធ្មេញចេញភ្លាមតែម្តង។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖