កាលពីម្សិលមិញនេះលោកជំទាវ ហ៊ុន ស៉ីណាត បានបង្ហោះវិដេអូព្រលែងក្រពើនៅលើហ្វេសបុករបស់លោកជំទាវ ប៉ុន្តែបន្ទាប់ពីវិដេអូនេះបានចែកចាយអ្នកលេងហ្វេសបុកបានជជែកតៗគ្នា ដោយមានការព្រួយបារម្ភខ្លាចពេលដែលក្រពើនេះធំបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនឬ ក្មេងៗមកលេងទឹកនៅទក្សិណ។ យោងតាមហ្វេសបុករបស់ Rambo Phon បានរៀបរាប់ដោយសម្កែងនៅការព្រួយបារម្ភថា៖

“បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកកស្សិណអង្គរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងកស្សិណអង្គរនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!” តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?