លោក ម៉ម សំនៀង អ្នកអត្ថាធិប្បាយព័ត៌មានរបស់ទូរទស្សន៍ BTV និងជាង​ប្រុស​របស់​តារា​ចម្រៀងលោក ដួង វីរៈសិទ្ធិ និងលោក ម៉ម ពេជ្ជរិទ្ធ បានបង្ហោះវីដេអូបង្ហាញទេពកោសល្យបកស្រាយបទចម្រៀងយ៉ាងពីរោះ និងលេងឧបករណ៍តន្រ្តីហ្គីតាយ៉ាងប៉ិនប្រសព្វ ដោយលោកបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសចំណងជើង “Perfect” ម្ចាស់ដើម Ed Sheeran។

មហាជនបានសម្តែងការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះទឹកដមសម្លេងរបស់លោក ម៉ម សំនៀង។ ធ្លាប់តែឃើញលោក ម៉ម សំនៀង អត្ថាធិប្បាយព័ត៌មាន ពេលនេះមកសាកមកស្តាប់លោកច្រៀងជាភាសាអង់គ្លេសវិញម្តងមើល៍តើមានសំឡេងពិរោះយ៉ាងណា សូមទស្សនាវីដេអូនេះទាំងអស់គ្នា៕