បន្ទាប់ពីកញ្ញា អេង ចរិយា បានសារភាពថា តាមពិតទៅរឿងរ៉ាវដែលថានាងមានទំនាក់ទំនងស្នេហា ជាសង្សារលោកផែ សុវណ្ណារិទ្ធ រាប់ឆ្នាំ តាមពិតជារឿងរ៉ាវមិនពិត គ្រាន់តែការប្រឌិតរបស់នាងតែប៉ុណ្ណោះ។ ធ្វើឲ្យមហាជនជាច្រើនសម្តែងការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំង ដែលអ្នកសិល្បៈរូបនេះហ៊ានប្រឌិតរឿងវាយប្រហារ​គេក្នុងថ្ងៃមង្គលការ។ បន្ទាប់ពីដឹងរឿងនេះ តារាសម្តែងលោក អ៊ឹម ជីវ៉ា ក៏បានបញ្ចេញមតិថាលោក មិនជឿថា ចរិយា ហ៊ានប្រឌិតរឿងតែម្នាក់ឯង និងសុំឲ្យ ធី សុវណ្ណថា រកអ្នកនៅពីក្រោយខ្នងរឿងនេះមកផ្តន្ទាទោសថែមទៀតផង។

ដោយ អ៊ឹម ជីវ៉ា បានសរសេររៀបរាប់ថា៖ “បើរឿងនេះប្អូនស្រីយ៉ាយ៉ាថាសម្តែងមែននោះ គឺខ្ញុំសូមអោយប្អូនស្រី ធី សុវណ្ណថា រកអ្នកពីក្រោយខ្នងរឿងនេះមកផ្តន្ទាទោសដូចគ្នា ព្រោះបើសង្កេតមើលកន្លងមក ប្អូនស្រី យ៉ាយ៉ា មិនមែនជាមនុស្សដែលប្រហើនរហូតដល់យករឿងអពមង្គលមកលេងក្នុងថ្ងៃមង្គលការគេឡើយ ហើយបើនិយាយពីចរិតប្អូនស្រីចរិយាក៏មិនមែនជាក្មេងកោងកាចឈ្លើយដាក់ចាស់ទុំទេ គឺប្អូនស្រីសុភាពរាបសារជាមនុស្សគោរពចាស់ទុំ រឿងអីយ៉ាយ៉ាហ៊ានធ្វើរឿងចឹងតែម្នាក់ឯងបាន???។ បងសុំគាំទ្រប្អូនស្រីធីសុវណ្ណថាដែលប្តឹងអ្នកដែលបំផ្លាញថ្ងៃមង្គលប្អូនហើយក៏សូមអោយប្អូនស្រាវជ្រាវរកអ្នកពីក្រោយខ្នងបក្សពួកមកដាក់ទោសផង ដើម្បីកុំអោយពួកនេះចេះតែដើបំពុលសង្គមទៀត។ ចំពោះរឿងមួយនេះបើគ្មានអ្នកដឹកនាំក៏រឿងនេះក៏មិនអាចសម្តែងចេញបានឡើយ។ នេះជាមតិយោបល់របស់បង”៕