ធី សុវណ្ណថា ប្រកាសរំសាយ​ ពិធីកាត់ចំណងដៃ ដែលគ្រោងធ្វេី២០០តុ នៅភ្នំពេញ​ ចុងខែវិច្ឆិកានេះ។ ការប្រកាសរំសាយនេះបន្ទាប់ពីមានរឿងរ៉ាវ ស្ត្រីម្នាក់ឈ្មោះ ចរិយា ដែលជាអ្នកសិល្បៈបានអះអាងថាខ្លួនជាសង្សាររបស់លោក ផែ សុវណ្ណរិទ្ធហើយក៏ស្រាប់តែថាជារឿងរ៉ាវមិនពិត គ្រាន់តែការប្រឌិតរបស់នាងតែប៉ុណ្ណោះ ដោយ ចរិយា ក៏បានធ្វើការសូមអភ័យទោសចំពោះកំហុសដែលបានប្រព្រឹត្តិ និងសូមឲ្យ ធី សុវណ្ណថា លើកលែងទោសឲ្យខ្លួន។

ដោយកញ្ញា​ ធី សុវណ្ណថា បានសរសេររៀបរាប់ថា៖ “សេចក្តីប្រកាសនាងខ្ញុំ​ សូមប្រកាសរំសាយ​ ពិធីកាត់ចំណងដៃដែលគ្រោងធ្វេី២០០តុ នៅភ្នំពេញ​ ចុងខែវិច្ឆិកានេះ​សុំទោសភ្ញៀវកិត្តិយស​ អ៊ុំពូមីងបងប្អូនដែលរាប់អាននាងខ្ញុំសុំសម្រាកសម្រួលអារម្មណ៍​ មួយរយៈសិន​។ អរគុណ​ លោកប្តីដែលតែងនៅជិតខ្ញុំ​ជានិច្ច​អរគុណ​ ពូមីង​បងប្អូន​ Comments ផ្តល់កម្លាំងចិត្តឲ្យខ្ញុំ​”។ សូមរំលឹកថា ធី​ សុវណ្ណថា​ និងស្វាមី សម្រេចដាក់ពាក្យប្តឹងឈ្មោះ អេង ចរិយា​ ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ស្នើសុំព្រះរាជ្យអាជ្ញាឃុំខ្លួន និងផ្តន្ទាទោសតាមច្បាប់និងទាមទារជំងឺចិត្ត ២០ម៉ឺនដុល្លា ដោយគ្មានការលើកលែងឡើយ៕