បន្ទាប់ពីថ្ងៃមិញនេះលោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកស្សិណប្រាសាទអង្គរវត្ត។ មុននេះបន្តិចលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖

ប្រភពពីលោកពូផែង វណ្ណៈ បានឲ្យដឹងថា៖ សូមបងប្អូនឈប់បារម្មណ៍ទៀតទៅ​ កូនក្រពេីតូចមួយដែលអ្នកមីង​ ហ៊ុន​ ស៉ីណាត​ ទិញពីក្មេងម្នាក់ព្រលែងទៅក្នុងទឹកនៅមុខអង្គរនោះ​ ត្រូវ​បានក្រុមមន្ត្រីជលផលរកឃេីញចាប់បានមកវិញហេីយ​។ សូមបញ្ជាក់ថា​ អ្នកមីង​ ហ៊ុន​ ស៉ីណាត​ បានឃេីញក្មេងម្នាក់ស្ទូចបានកូនក្រពេីមួយពីទឹកជុំវិញអង្គរ​ក៏សុំទិញកូនក្រពេីនោះយកទៅព្រលែងវិញ​។ តើបងប្អូនយល់យ៉ាងណាដែរ?