មុននេះមួយម៉ោងគណនីហ្វេសបុក Yang Ven…. បានទម្លាយរូបជាច្រើន ដែលបានបង្ហាញឲ្យឃើញពីការធ្លាប់ស្គាល់គ្នារវាងលោកហេងឡុង ធីសុវណ្ណថា និងអេង ចរិយា តាមរយៈគណនីមួយដែលធ្លាប់បង្ហោះ។ គាត់បានសរសេរថា៖ “តារាសំដែងឈុតធំប្រចាំឆ្នាំ2019 សាហាវជាងរឿងហូលីវូត Maleficent ទៀត”។ ដែលក្នុងន័យនេះគាត់ចង់និយាយថា ពួកគេស្គាល់គ្នា និងបានសម្តែងឲ្យអ្នកលេងហ្វេសបុកតាមដាន។

យោងតាមវិដេអូ Live កន្លងមកលោកហេងឡុង បានអះអាងថាមិនធ្លាប់ស្គាល់កញ្ញា អេង ចរិយា និងគ្រាន់តែជួយរកយុត្តិធម៌ឲ្យ រហូតដល់ភាគីអ្នកនាង ធីសុវណ្ណថា គម្រាមប្តឹង និងមានរឿងជជែកគ្នាយ៉ាងតឹងសរសៃ ក មានអ្នកទស្សនាវិដេអូ Live រហូត មួយម៉ឺនជាងឯណោះ និងវិដេអូអេង ចរិយា បកស្រាយថ្ងៃមិញមានអ្នក View រហូត ១លានដង។ តើរូបភាពដែលម្ចាស់គណនីហ្វេសបុកYang Ven…. បានបញ្ចេញ បងប្អូនយល់យ៉ាងណាដែរ? សង្ឃឹមពួកគាត់នឹងបកស្រាយឲ្យមហាជនឲ្យបានច្បាស់។

ភ្លាមៗ ស្រាប់តែអ្នកនាង ធី សុវណ្ណថា បានឆ្លើយតបថា៖ “សូម Khmernote និងសារព័ត៌មានផ្សេង​ កែតម្រូវនាងខ្ញុំ​ ធី​ សុវណ្ណថា​ មិនដែលស្គាល់នាងចរិយាទេ​ រូបថតខ្ញុំ​ ជាមួយនាងចរិយា​ នៅវេទិកាសិល្បៈ​ ២០១៧ គឺមានតារាជាច្រេីនចូលរួម​ ខ្ញុំត្រូវគេសុំថតរាប់រយនាក់គេសុំថតរូបក្នុងកម្មវិធី​ បញ្ជាក់ថាស្គាល់គ្នា​ រឺ​?ខ្ញុំហត់ណាស់​ កុំបន្ថែមការឈឺចាប់ឲ្យខ្ញុំ​ទៀត”៕