រឿងលែងក្រពើនៅកស្សិណ អង្គរ ពេលនេះឧកញ៉ា ទៀ វិចិត្រ និយាយថា “បើអាច សូមយោគយល់នូវអំពើល្អរបស់គាត់ដែលបានធ្វើកន្លងមកផងបងៗ…ខ្មែរ ស្រលាញ់ ខ្មែរ”
សង្គម November 9, 2019 sovann khmernote

បន្ទាប់ពីម្សិលមិញនេះលោកនាយករដ្ឋបាល​សាលាខេត្ត​ បានសុំអោយអាជ្ញាធរអប្សរា​ សហការជាមួយក្រុមការងារជលផល​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ​ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញ​តាមប្រមាញ់​ ២៤ម៉ោង​ លេី​ ២៤ម៉ោង​ ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកស្សិណប្រាសាទអង្គរវត្ត។ មិនបានប៉ុន្មានផង ក្រុមមន្ត្រីជលផលបានចាប់កូនក្រពើនោះបានវិញហើយ ប៉ុន្តែការរិះគន់ទៅលើលោកជំទាវ ហ៊ុន ស៊ីណាត នៅតែបន្តព្រោះថាជារឿងដែលមិនគួរកើតនោះឡើយ។

ថ្មីៗនេះឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហោះសារខ្លីមួយជុំវិញរឿងការលែងកូនក្រពើនោះដោយលោកបានរៀបរាប់ថា៖ “ខ្ញុំយល់អារម្មណ៍របស់បងៗប្រជាជនកម្ពុជា តែម៉ាក់មីងគាត់គ្មានចេតនានោះទេ( កំហុសតែមួយគត់ធ្វើឲ្យម៉ាក់មីងបាក់ទឹកចិត្តហើយ ) សែនអាណិតម៉ាក់មីងបំផុត!! បើអាច សូមយោគយល់នូវអំពើល្អរបស់គាត់ដែលបានធ្វើកន្លងមកផងបងៗ…ខ្មែរ ស្រលាញ់ ខ្មែរ។ ទៀ វិចិត្រ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?