នៅមុននេះបន្តិចអ្នកនយោបាយវ័យក្មេងដ៏ល្បីឈ្មោះគឺអ្នកនាង ធី សុវណ្ណថា បានធ្វើការ Live វិដេអូ រៀបរាប់រឿងពាក្យបណ្តឹងលើកញ្ញា អេង ចរិយា ដែលបានបង្កើតរឿងរ៉ាវប្រឌិតចង់បំផ្លាញមង្គលការរបស់នាងកាលពីពេលកន្លងទៅ ទោះបីជាមានការសម្របសម្រួល ក៏ដូចជាមានការសុំទោសពីសំណាក់លោក ហេង ឡុង និង កញ្ញា អេង ចរិយា យ៉ាងណាក៏ដោយ ក៏មិនអាចធ្វើអោយអ្នកនាង ធី សុវណ្ណថា លើកលែងអោយនូវទង្វើរមួយនេះបានដែរ។

ការ live វិដេអូរយៈពេលប្រមាណជិតមួយម៉ោងនោះ ស្រាប់តែគេប្រទះឃើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការចូលទៅ Comment ដោយសម្តេចបានមានប្រសាសន៍ថា ៖ “តាជូនពរចៅដែលបានរៀបការកន្លងមក។ តាយាយមិនបានទៅចូលរួមដោយជាប់រវល់។ ចៅកុំខ្វល់ពេកពីសំដីអ្នកដទៃ។” ក្រោយពីបានឃើញការ Comment របស់សម្តេចតេជោ បានធ្វើអោយអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ ស្រក់ទឹកភ្នែកភ្លាមៗ និងបានថ្លែងអំណរគុណដល់សម្តេចដែលបានជូនពរអ្នកទាំងពីរពីចម្ងាយថែមទៀតផង៕