កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលរឿងការព្រលែងកូនក្រពើមួយក្បាលនៅអង្គរតូច ស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលម្តងទៀតដោយបងប្រុសម្នាក់មានគណនីហ្វេសបុកឈ្មោះ កូន សេកមាសទីវុឌ្ឍី បានបង្ហោះឲ្យដឹងថាគាត់បានឈប់បត់ជើងតូចនៅប្រឡាយមួយដែលគាត់និយាយថា ផ្លូវទៅផ្សារខ្នារ ហើយបានប្រទះឃើញកូនក្រពើ ២ ក្បាល។

គាត់មានការភ្ញាក់ផ្អើល និងបានប្រាប់ទៅសមត្ថកិច្ច ហើយមុននេះប៉ុន្មានម៉ោង គាត់បានបង្ហោះថា ៖ អរគុណបងៗសមត្ថកិច្ចដែលបានចុះទៅពិនិត្យនិងចាប់កូនក្រពើបានហើយ។ ឃើញក្នុងរូបថតមានរហូតដល់ទៅ ៤ ក្បាលឯណោះ។ យ៉ាងណាមិញសុំបងប្អូនមានចិញ្ចឹមក្រពើមេត្តាប្រុងប្រយ័ត្នកុំឲ្យរួច និងកុំព្រលែងក្រពើឲ្យវារស់នៅអីព្រោះពេលវាធំអាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕ ប្រភព៖ កូន សេកមាសទីវុឌ្ឍី