ពិតជាមើលមិនចង់ស្គាល់ ឯកឧត្តមហ៊ុន ម៉ានិត បានបង្ហោះវិដេអូមុននេះបន្តិច ដោយបង្ហាញពីសកម្មភាពឯកឧត្តម បានបើកកង់បីឥណ្ឌា ដឹងកូនៗដើរលេង នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដោយឯកឧត្តមបានសរសេរថា៖ ” កូនៗឲ្យបេីកតាក់ស៊ីល្ងាចនេះ បេីមេីលក្បាលពោះពិតជាធំ បើមេតូចថាអោយបើក គឺត្រូវតែបើក”។ កន្លងមកគេសង្កេតឃើញថា ឯកឧត្តម ហ៊ុន ម៉ានិត តែងតែប្រើប្រាស់ជីវិតសាមញ្ញនិងមានភាពរួសរាយដែលគួរអោយគោរពនិងកោតសរសើរយ៉ាងខ្លាំង៕