តាមការប្រកាសជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ហង្សមាសខ្សែភាពយន្តភាគរឿង រាជិនីភូមិគ្រឹះ នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។ តារាចម្រៀងជើងចាស់កេរ្តិ៍ឈ្មោះមិនស្រកស្រុតលោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀងស្រីរូបស្រស់ សុខ ស្រីនាង បានចាប់ដៃគូសម្តែងក្នុងរឿងភាគមួយនេះត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា អ្នកទាំងពីរជាគូស្នេហ៍ដ៏ស័ក្តសម ជាពិសេសគឺរូបសម្រស់របស់អ្នកទាំងពីរគឺពិតជាសមគ្នាមែនទែន។ ក្នុងរឿងភាគថ្មីមួយនេះ ម្ចាស់បទ ‘’ស្រលាញ់ស្ទើលេប‘’ លោក ណុប បាយ៉ារិទ្ធ នឹងក្លាយជា លោកចៅហ្វាយស្រុករូបសង្ហាសម្បូរស្នេហ៍ ទោះចង់មិនចង់ សុខ ស្រីនាង នឹងត្រូវប្រជែងស្នេហ៍ ជាមួយនារីៗកាចឆ្នាសជាច្រើនក្នុងរឿងមួយនេះ។

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីមួយហើយសម្រាប់អ្នកទាំងពីរក្នុងការចាប់ដៃគូសម្តែងជាមួយគ្នាហើយនេះក៏ជាលើកទីមួយផងដែរសម្រាប់អ្នកទាំងពីរក្នុងការសម្តែងរឿងភាគសម្រាប់ចាក់បញ្ចាំងលើទូរទស្សន៍។ រង់ចាំទស្សនាទាំងអស់គ្នា ខ្សែភាពយន្តភាគរឿង រាជិនីភូមិគ្រឹះ នឹងចាប់ផ្តើមចាក់ផ្សាយ ជូនទស្សនាចាប់ពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 នេះតទៅហើយនៅរៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕