តារាចម្រៀងល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនស្គាល់ថាជាតារាចម្រៀងដែលតែងតែមានសម្រស់ស្រស់ស្អាត និងស្ទាយតុបតែងខ្លួនទាន់សម័យស៊ិចស៊ីស្ទាយបែបអ៊ឺរ៉ុប កូរ៉េ ទទួលបានការពេញចិត្ត និងគាំទ្រខ្លាំងពីសំណាក់យុវវ័យ មានក្បាច់រាំប្លែកៗ ជាពិសេសគឺតារាស្រីរូបនេះមានក្រុមរាំទាំងប្រុសនិងស្រីដែលមានសមត្ថភាពខ្ពស់។

ជាពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ទេព បូព្រឹក្ស ពិតជាមមាញឹកក្នុងការសម្តែងនៅតាមខនសឺតនានានៅក្នុងខេត្តសៀមរាប អ្វីដែលពិសេសនោះ ទេព បូព្រឹក្ស បាននាំយកនូវឈុតពិសេសៗ ដូចជាឈុតមេអំបៅ ឈុតប្រទីបផ្កាឈូក ជាដើម ដែលធ្វើឲ្យការសម្តែងរបស់ខ្លួនកាន់តែទាក់ទាញ។ ដោយទេព បូព្រឹក្ស បានឲ្យដឹងថា ៖ “ឥឡូវថាឈុតផ្កាឈូកទៅផ្កាឈូក ចុះឈុតមេអំបៅនេះវិញយ៉ាងណាដែរ ខ្ញុំមិនហត់នឹងធ្វើទេ ឲ្យតែបងប្អូនហ្វេនៗសប្បាយចិត្ត នៅមានម៉ូតច្រើនទៀត ក្នុងឆ្នាំ2020នេះ”។

សូមរំលឹកថាកាលពីពេលថ្មីៗនេះ បន្ទាប់ពីកញ្ញា ទេព បូព្រឹក្ស បានស្លៀកឈុតប្រទីបផ្កាឈូក នាងក៏ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួន ប៉ុន្តែទេព បូព្រឹក្ស ក៏ឆ្លើយតបទៅវិញថា ៖ “ខ្ញុំសូមបន្ថែមតិចចុះ បើអ្នកដែលជេរខ្ញុំនោះ គាត់ប្រែទៅជាថា តារាចំរៀងខ្មែររឺកូនខ្មែរមួយរូបនេះ មានគំនិតច្នៃប្រឌិតចេះមានគំនិតយកផ្កាឈូក ប្រទីប មកច្នៃម៉ូតសំលៀកបំពាក់ ដ៍ស្រស់ស្អាតវិញមិនដឹងម៉េចទេ តែនេះអាក្រក់ណាស់ចូលចិត្តជាន់ពន្លិចជាតិសាសន៍ខ្លួនឯង ចង់ឲ្យខ្ញុំស្លៀកអប្សរាច្រៀងលើឆាក ស្រាបៀឬ បើខ្លៅមិនគិតវែងឆ្ងាយទេម៉េចបានធ្វើចេះម្ល៉េស”៕