នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានឡើងថ្លែងសន្ទរៈកថាជាសាធារណៈដូចសព្វដងផងដែរ។

ខណៈកំពុងតែមានប្រសាសន៍ ដោយសារតែទូរស័ព្ទរោទ៍ច្រើនដងពេក សម្តេចតេជោ ក៏បានលើកចុចបើក speaker ឲ្យលឺតែម្តង ហើយអ្នកតេមកបាននិយាយថា “អាឡូ ខ្ញុំច្រលំលេខហើយ” រួចសម្តេចក៏បានតបវិញថា “បាទ ច្រលំលេខហើយ អញ្ជើញមកពីណាហ្នឹង? អញ្ជើញមកពីណាក្មួយ?” បន្ទាប់មកអ្នកតេមកច្រលំលេខនោះក៏បានចុចបិទបាត់តែម្តង។ សម្តេចតេជោ មានប្រសាសន៍ផងដែរ នេះល្អចេះប្រុស ប្រសិនជាចេញសំលេងស្រីមកអាលាយហើយ៕