រៀងរាល់ថ្ងៃនេះ យើងតែងតែសង្កេតឃើញក្រុមយុវជនក្មេងស្ទាវមួយចំនួនតូចបានធ្វើការកែច្នៃបំពង់ស៊ីមាំងម៉ូតូរបស់ខ្លួនឲ្យលាន់លឺសំលេងខ្លាំងៗខុសពីទម្រង់ដើម ដែលបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់អ្នកដំណើរនានានៅតាមដងផ្លូវ ជាពិសេសនោះគឺអ៊ុំ ពូមីង ចាស់ៗតែម្តង។ ចំណែកឯសមត្ថកិច្ចក៏បានធ្វើការឃាត់ក្រុមយុវជនទាំងនោះយកមកអប់រំ និងឲ្យដោះបំពង់ស៊ីមាំងកែច្នៃនោះចេញជាញឹកញាប់ផងដែរ ប៉ុន្តែយើងនៅតែឃើញក្រុមយុវជនខ្លះមិនរាងចាលនោះឡើយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនយុវជន ដែលកែច្នៃបំពង់ស៊ីមាំងខុសបច្ចេកទេស និងបានបញ្ឆេះម៉ូតូ ហើយរោទ៍ម៉ូតូនោះឲ្យរូបគេស្តាប់ ដើម្បីឲ្យដឹងថា តើសម្លេងដែលចេញពីស៊ីមាំងនោះវាថ្លង់រំខានគេឯងប៉ុណ្ណា។ ប៉ូលិសក៏បានសួរយុវជននោះថា ថ្លង់អត់ រូបគេឆ្លើយ ថ្លង់តើ៕