អ្នកគ្រូវ័យក្មេងម្នាក់ដែលមានគណនីហ្វេសបុកឈ្មោះ Yok Punleu បានសរសេរអត្ថបទខ្លីមួយ ដោយមានការមិនសូវសប្បាយចិត្តដោយសារតែឃើញគំរបសៀវភៅសម្រាប់សិស្សសរសេរដែលមានរូបតារាកូរ៉េ។ អ្នកគ្រូវ័យក្មេងបានប្រាប់នៅក្នុងអត្ថបទដដែលថា គាត់ចង់ឲ្យគ្របសៀវភៅដាក់រូបភាពណាដែលមានប្រយោជន៍ និងមិនប៉ះពាល់អារម្មណ៍សិស្សក្នុងការសិក្សា។ សុំប្រិយមិត្តអានសម្រង់អត្ថបទខ្លីរបស់គាត់ទាំងអស់គ្នា៖

“សៀវភៅ ជាសម្ភារៈសម្រាប់បម្រេីឱ្យការរៀនសូត្ររបស់សិស្ស និស្សិតទូទាំងប្រទេសនីមួយៗ។ រូបភាពដែលដាក់នៅលេីក្របសៀវភៅក៏គួរតែជារូបភាពដែលមានប្រយោជន៍និងមានតម្លៃគ្រប់គ្រាន់សម្រាប់ការទាញយកចំណេះដឹង ឬយ៉ាងហោចណាស់វាមិនបណ្តាលឱ្យមានការប៉ះពាល់សម្រាប់ការរៀនសូត្ររបស់សិស្ស ។

ក្នុងនាមនាងខ្ញុំជាគ្រូបង្រៀនម្នាក់ នាងខ្ញុំសូមមិនគាំទ្រចំពោះការដាក់រូបភាពនៅលេីក្របសៀវភៅទាំងឡាយណា ដែលប៉ះពាល់ដល់អារម្មណ៍សិស្ស ដែលកាន់តែធ្វេីឱ្យសិស្សមានការងប់ងល់ ឈ្លក់វង្វេងកាន់តែខ្លាំង ។​ដូច្នេះ សូមបងប្អូនអាជីវករមេត្តាគិតឡេីងវិញម្តងទៀតចំពោះបញ្ហានេះ។​សូមចែករំលែកបន្ត”

តើប្រិយមិត្តយល់យ៉ាងណាដែរ សុំបញ្ចេញយោបល់នៅខាងក្រោមអត្ថបទទាំងអស់គ្នា៖