ធែល ថៃ, កែវ សុបញ្ញា, យក់ ដួងតារា និង ឌួង លីនដានឹងប្រជ្រែងគ្នាដូចម្ដេចខ្លះក្នុងរឿង ‘‘រាជិនីភូមិគ្រឹះ’’ ?
PR November 18, 2019 SAM

ជាការពិត រាត្រីថ្ងៃនេះវេលាម៉ោង 8-9 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺជាវេលា ជាក់លាក់ដែលការផ្សព្វផ្សាយរឿងរាជិនីភូមិគ្រឹះ ដល់ម៉ោងថ្ងៃចាក់ផ្សាយជូនទស្សនិកជនទស្សនា ដូចការសន្យាហើយ។ ជារឿយៗកន្លងមកនេះ បណ្ដាអ្នកគាំទ្រ រឿងខ្នាតធំរបស់ទូរទស្សន៍ហង្សមាសមួយនេះតែងទន្ទឹង រង់ចាំយ៉ាងអន្ទះសារ ហើយចង់ដឹងថា ខ្សែរឿងដែលប្រជុំដោយតារាចម្រៀងកំពូលៗរបស់ ផលិតកម្មហង្សមាសមួយនេះ ពោរពេញដោយសកម្មភាព និងខ្លឹមសារបែបណាខ្លះ? កន្លងមកយើង ឃើញមានការប្រម៉ូតតួអង្គក្នុងរឿងជាច្រើនតួអង្គមកហើយ ឃើញថាសុទ្ឋសឹងតែជាកំពូលតារាសម្ដែង និងចម្រៀងល្បីៗ។

ជាក់ស្ដែងនៅពេលនេះ មហាជនក៏ចង់ដឹងថា តើវត្តមានរបស់តារាចម្រៀង3ដួង ទៀតគឺ កញ្ញាកែវ សុបញ្ញា លោកថែល ថៃ លោកយក់ ដួងតារា រួមនឹងតារាម៉ូដែលដ៏ស្រស់ឆើតឆាយ មួយដួងទៀតគឺកញ្ញា ឌួង លីនដា ដែលបានបង្ហាញវត្តមានជុំគ្នាក្នុងរឿងរាជិនីភូមិគ្រឹះផងដែរ។ ទស្សនិកជនកំពុងរំពឹងថា តើដំណើរសាច់រឿងវាប្រទាក់ក្រឡាគ្នាបែបណា ព្រោះរឿងមួយនេះ ប្រជុំដោយតារាចម្រៀង និងសម្ដែងដ៏ច្រើនរូប រំលឹចភាពស្រស់ស្អាតទាំងការតុបតែងកាយ និងម៉ូដសក់ផងដែរ។ ចង់ដឹងថា អ្នកទាំងបួននិងប្រជែងស្នេហាគ្នា កាច់កុង ឈ្នានិសគ្នា ឬក៏ក្លែងចរឹតដាក់គ្នាបែបណា មានតែរង់ចាំទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសយប់នេះ វេលាម៉ោង 8-9 យប់នេះទេទើបដឹងលទ្ឋផល។