មុននេះបន្តិច ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញហើយ ហើយមុននេះបន្តិចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី នាវេលាយប់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩
។ សូមថ្វាយព្រះមហាកុសល ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី សូមស្ដេចយាងសោយសុខក្នុងព្រះបរមសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ប្រភពរូបភាព៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី