ភាពយន្ត​ខ្មែរ​ដ៏មាន​គុណភាព​ រឿង​ “នាឡិកា​ដាស់​វិញ្ញាណ”​ នឹងធ្វើឲ្យអ្នកទស្សនាលាន់មាត់កោតសរសើរមិនដាច់ពីមាត់
PR November 20, 2019 naren khmernote

នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩កម្មវិធី​សម្ពោធ​រឿង​ នាឡិកា​ដាស់​វិញ្ញាណ​ ដែល​​ប្រព្រឹត្តិ​ឡើង​នៅ ​Major Cineplex by Smart សាខា​អុីអន​សែន​សុខ បានធ្វើឡើងយ៉ាងអាធិកអាធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន Movie Reviewer ល្បីៗនិងតួអង្គសម្តែង ជាច្រើនផងដែរ។

ខ្សែភាពយន្ដ នាឡិកាដាស់វិញ្ញាណ របស់ផលិតកម្ម អិល ឌី Picture វណ្ណកម្មខ្នាតធំហើយដែលពិសេសក្នុងរឿងមួយនេះគឺ វាបានយោងតាមសាច់រឿងពិតរបស់បរទេសដែលនិយាយពី នាឡិកាបុរាណមួយដែលមានវិញ្ញាណកំណាចសន្ធត់ ហើយវានឹងមកគ្រប់គ្រងអារម្មណ៍គ្រប់មនុស្សទាំងណាដែលកំពុងតែជួបបញ្ហាខ្វះភាពកក់ក្ដៅក្នុងគ្រួសារ។ ជាការផ្ដើមនៃសាច់រឿង អ្នកនិពន្ធក៏បានប្រាប់អំពីសោដនកម្មនៃគ្រួសារម្ចាស់ហាងនាឡិការដែលសុទ្ធតែបានស្លាប់ដោយការធ្វើអតឃាតបន្ទាប់ពីសម្លាប់មនុស្សក្នុងក្រុមគ្រួសារទាំងអស់ ដែលវាសុទ្ធតែជាប់ពាក់ពន្ធជាមួយនាឡិកាបិសាចមួយនោះ ។ និយាយមកដល់ ក្មេងស្រី ជាតា ដែលមានឱពុកជាម្ចាស់ហាងនាឡិកាថ្មីវិញម្ដង នាងជាក្មេងស្រីស្ងៀមស្ងាត់រស់នៅក្នុងគ្រួសារធូធារ ប៉ុន្តែនាងត្រូវបានម្ដាយចុងវាយធ្វើបាបស្ដីបន្ទោសអោយជារៀងរាល់ថ្ងៃ វាធ្វើអោយនាងរទទួលរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរបន្ទាប់ពី ជាតា យកនាឡិកាមួយនោះមកដាក់ក្នុងបន្ទប់នាងមក ។ ចង់ដឹងសាច់រឿងនឹងទៅជាយ៉ាងណាចំពោះជីវិតក្មេងស្រី ជាតា កុំភ្លេចមកទស្សនារឿង “នាឡិកា ដាស់វិញ្ញាណ” ដែលនឹងចាក់បញ្ជាំងចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខនេះនៅរោងភាព ​Major Cineplex by Smart គ្រប់សាខា។

ខ្សែភាពយន្តនេះចំណាយពេលផលិតជិត១ឆ្នាំ និង ចំណាយទុនផលិតរហូតដល់ទៅជិត៤០ម៉ឺនដុល្លារអាមេរិក។ ជាពិសេសខ្សែភាពយន្តនេះបន្ទាប់ពីយកទៅបញ្ជាំងនៅរោងភាពយន្តក្នុងស្រុកលោកក៏បានជម្រាបមកកាន់អ្នកសារព័ត៌មានថាលោកនឹងនាំយកភាពយន្តនេះទៅបញ្ជាំងនៅរោងភាពយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ មានថៃ ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី និងប្រ៊ុយណេ ជាដើម ហើយក៏មានបណ្តាប្រទេសមួយចំនួនទៀតបាននឹងកំពុងស្ថិតក្នុងការចចារនៅឡើយ៕