“ព្រហ្មលិខិតស្នេហ៍” ខ្សែភាពយន្តថៃ ស្នេហាបែបកំប្លុកកំប្លែង និយាយពីនារីម្នាក់ខកចិត្តរឿងស្នេហាលែងជឿជាក់លើព្រហ្មលិខិតតទៅទៀត
PR November 26, 2019 naren khmernote

ខ្សែភាពយន្តថៃ ចំនងជើង “ព្រហ្មលិខិតស្នេហ៍” ឬ Gravity of Love បានមកដល់រោងភាពយន្តលេជិនហើយ ខ្សែភាពយន្តប្រភេទស្នេហា មនោសញ្ចេតនា និងកំប្លុកកំប្លែងធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចបាត់អស់ទុក្ខកង្វល់ ដែលចូលរួមសម្តែងដោយតារាសម្តែងល្បីៗប្រចាំប្រទេសថៃមានដូចជាលោក Louis Scott, Boy Pakorn និង Toey Jarinporn។

សាច់រឿងបាននិយាយអំពីនារីម្នាក់ឈ្មោះ Fah ដែលមិនជឿលើព្រហ្មលិខិត ដោយសារតែត្រូវខកចិត្តព្រោះតែស្នេហារហូតដល់ទៅ៣ដង ប៉ុន្តែបន្ទាប់ពីបានជួប Zen (សម្តែងដោយBoy Pakorn) ដែលជាមនុស្សជឿលើព្រហ្មលិខិត និងធ្វើឲ្យនាងត្រឡប់មកក្លាយជាមនុស្សមានជំនឿថាព្រហ្មលិខិតមានពិត។ ប៉ុន្តែការសាកល្បងនេះប្រហែលជាមានឧបសគ្គដោយសារតែមាន Tae (សម្តែងដោយ Louis Scott) ជាពីឡុតរូបសង្ហា ហើយស្គាល់ Fah ជាយូរឆ្នាំណាស់មកហើយ តើម្នាក់ណាដែល fah នឹងជ្រើសរើសយក? ចង់ដឹងចម្លើយតោះកុំភ្លេចណាមកទស្សនា រឿង ព្រហ្មលិខិតស្នេហ៍ នឹងបកស្រាយចម្ងល់មួយនេះនៅគ្រប់រោងភាពយន្តលេជេន នាថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ៕