ដំណឹងល្អសម្រាប់បងប្អូនដែលស្រលាញ់ចង់ចេះ ចង់រៀន! សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ ទទួលបង្រៀនចម្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ ដល់មហាជនដោយឥតគិតថ្លៃ
សិល្បៈ November 26, 2019 sovann khmernote

ថ្មីៗនេះលោកពូ ព្រហ្ម ម៉ាញ ជា​​​វីរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់​ ល្បីល្បាញជាយូរឆ្នាំណាស់មកហើយ បានប្រកាសពីថ្នាក់បង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនគិតថ្លៃ។ ដោយ សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ មានការគាំទ្រដោយសមាគមសិល្បករខ្មែរមិនត្រឹមតែប៉ុណ្ណោះសម្រាប់សិស្សមកពីបណ្តាខេត្តលោកក៏មានកន្លែងស្នាក់នៅ និងបាយទឹកដោយមិនគិតថ្លៃ តែលុះត្រាសិស្សនោះមានការអត់ធ្មត់ក្នុងការរៀនសូត្រ។

ក្នុងនោះលោក ហេង ឡុង បានឲ្យដឹងថា ៖ “សមាគមសិល្បករខ្មែរ សូមគោរពនិងជម្រាបជូនដំណឹងដល់បងប្អូនសិល្បករសិល្បការិនីទាំងអស់ឲ្យបានជ្រាបថា សាលាបង្រៀនអាយ៉ៃបុរាណ ព្រហ្ម ម៉ាញ គាំទ្រដោយ សមាគមសិល្បករខ្មែរ មានវគ្គបណ្ដុះបណ្ដាលលើជំនាញ ២ គឺចម្រៀងអាយ៉ៃ និងចម្រៀងភ្លេងការ ។ អាស្រ័យហេតុនេះ បើសិល្បករសិល្បការិនីមានសាច់ញាតិ-បងប្អូន ដែលមានឧបនិស្ស័យ ឬចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃពីថ្ងៃនេះតទៅ។ អាស័យដ្ឋាន: ផ្ទះលេខ L14 បុរី KC សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេខទូរស័ព្ទទំនាក់ទំនង 012 868 808″៕