លោក ផែង វណ្ណៈ នាំយកថវិការបស់សប្បុរសជនចំនួន​ ១៤៥០​ ដុល្លារ​ ជូនដល់បុរសកម្សត់ម្នាក់ដែលបីកូនអាយុ១៣ថ្ងៃ ព្រមទាំងកាន់ធាតុប្រពន្ធដែលស្លាប់ពេលសម្រាលកូន
សង្គម November 27, 2019 sovann khmernote

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរស​ក្រីក្រម្នាក់ឈ្មោះ​ វ៉ាន់​ រតនៈ​ បានបីទារិការទេីបកេីតបាន​ ១៣​ថ្ងៃ​ និងមានកាន់ធាតុប្រពន្ធដែលស្លាប់ពេលសម្រាលកូនដេីរតាមផ្លូវ​ធ្វើ​អោយមហាជនឃេីញអាណិតគ្រប់ៗគ្នា​ ។ បន្ទាប់ពីទទួលដំណឹងនេះក្រុមការងារ ABC ក៏បាននាំបុរសកម្សត់ព្រមទាំងមើលថែទារកទើបនឹងកើត យ៉ាងណាមិញនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក​ផែង​ វណ្ណៈ ក៏បានមកដល់​ ទីស្នាក់ការ​ស្ថានីយ៍វិទ្យុ​ ABC ដើម្បីនាំយកថវិការបស់សប្បុរសជន ជូនដល់បុរសកម្សត់ម្នាក់នេះ។

ដោយលោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា៖ “នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ខ្ញុំបាទបានមកដល់​ ទីស្នាក់ការ​ស្ថានីយ៍វិទ្យុ​ ABC ស្ថិតនៅ​ជិត​ វត្តព្រែកខ្លឹង​ សង្កាត់​ ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ដើម្បី​នាំយកថវិកាសប្បុរសជនចំនួន​ ១៤៥០​ ដុល្លារ​ និង​ ៥០០០០​ រៀល​ ទៅជូនប្អូនប្រុស​ វ៉ាន់​ រតនៈ​ អ្នករេីសអេតចាយ​ ប្រពន្ធ​ស្លាប់​ចោល​ បន្សល់​ទុក​កូន​តូច​ អាយុ​ ១៣​ ថ្ងៃ​ ទុក​សំរាប់ចឹញ្ចឹមកូន​។ សូមគោរព​ថ្លែងអំណរគុណ​សប្បុរសជន​ទាំង​អស់​ដែលបានរួមចំណែកចែករំលែកធនធានផ្ទាល់ខ្លួន​ ជួយទារកកំសត់ម្នាក់នេះ​។ ជា​ពិសេស​ក៏​សូម​អរគុណ​ដល់​ក្រុម​ការងារ​ វិទ្យុ​ ABC ដែលបានយកចិត្តទុកដាក់ចំពោះទារកទេីបនឹងកេីតនេះ​។ សប្បុរសជន​ដែល​បានចូលរួម​ជួយឧបត្ថម្ភ​ សរុប​ជំហាន​ដំបូង​ ១៤៤០​ ដុល្លារ​ លុយខ្មែរ​ ៥០០០០​ រៀ​ល​”៕