អបអរសាទរ! ព្រឹកនេះ លោក ប៉ែន ចំរុង ដឹកដៃអនាគតភរិយាចូលរោងការហើយ
សិល្បៈ November 28, 2019 SAM

លោក ប៉ែន ចំរុង ហាក់កាក់កបយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈទាំងការសម្តែង ការធ្វើពិធីករ និងជាពិសេសនោះគឺកាត់សក់ក្នុងពិធីមង្គលការផងដែរ។ ក្រៅពីកាក់កបនៅក្នុងអាជីពសិល្បៈហើយនោះ ចំពោះជីវិតស្នេហារបស់លោកវិញក៏ដំណើរទៅមុខយ៉ាងរលូនផងដែរ។ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ គឺជាថ្ងៃរៀបមង្គលការរបស់លោក ប៉ែន ចំរ៉ុង ជាមួយនឹងអនាគតភរិយាឈ្មោះ ហ៊ុន ម៉ាណេ។

មង្គលការរបស់លោកបានប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ ហើយយើងសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើននាំគ្នាចូលរួមធ្វើជាភ្ញៀវកិត្តិយសក្នុងថ្ងៃពិសេសរបស់លោក និងអនាគតភរិយា។ ចង់ដឹងថា តើតារារូបណាចូលរួមខ្លះ? មកមើលទិដ្ឋភាពមង្គលការរបស់លោក ប៉ែន ចំរុងទាំងអស់គ្នា៖