កាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ម្សិលមិញនេះ គេសង្កេតឃើញមានវត្តមានសិល្បករ សិល្បការិនី យ៉ាងច្រើនបានមកប្រមូលផ្តុំជួបជុំគ្នា ដើម្បីចូលរួមពិធីមង្គលការរបស់ សួស វីសា និងតារាសម្តែងលោក ប៊ុនថុល ប៊ុនថង ហៅ ថមមី។ កម្មវិធីមង្គលការនារាត្រីពេលយប់ម្សិលមិញនេះត្រូវបានធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ពោរពេញដោយបរិយាកាសសប្បាយរីករាយជាខ្លាំងដោយសិល្បករ សិល្បការិនីដែលបានចូលរួមមានដូចគ្នា លោកព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, សុខ សីឡាលីន, នី រតនា, រ៉េត ស៊ូហ្សាណា, ពេជ្រ សោភា និងតារាប្រុសស្រីជាច្រើននាក់ទៀត។

តារាចម្រៀង សួស វីសា និងតារាសម្តែង ថមមី រៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីមានទំនាក់ទំនងស្នេហារយៈពេល៦ឆ្នាំ។ មហាជនជាច្រើនក៏បានសម្តែងក្តីអបអរ និងខំមិនជូនពរដល់គូស្វាមីភរិយាថ្មីមួយគូនេះឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងផងដែរ៕