កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូមួយ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់បុរសម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ និងទ្រព្យសម្បត្តិនានារបស់អ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ យោងតាមកាមេរ៉សុវត្ថិភាពបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

មុនធ្វើសកម្មភាព បុរសជាជនសង្ស័យបានដើរទៅដើរមក ដើម្បីមើលឱកាសល្អ ហើយលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺ ដែលកំពុងសម្រាកនៅក្នុងបន្ទប់នោះតែម្តង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា “នេះជាភិនភាគចោរលួចយ៉ាងសកម្ម នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប បើសិនបងប្អូនណាអាចកំណត់ភិនភាគឈានដល់ការចាប់ខ្លួនបាន ខ្ញុំបាទនឹងជូនថវិកាចំនួន៥០០ដុល្លា (ថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ)”។ ខាងក្រោមនេះគឺជាវីដេអូរបស់ជនសង្ស័យ៖