ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយមានករណីក្មេងប្រុសម្នាក់បានជុងខ្មៅដៃចំភ្នែក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ចូនសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ដោយហេតុការណ៍នេះបានកើតឡើងនៅភូមិបន្ទាយក្រង​ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បន្ទាប់ពីបានសង្គ្រោះរួចលោកវេជ្ជបណ្ឌិត Serei Pong បានបង្ហោះសារយ៉ាងដូច្នេះថា៖

“ខ្ញុំបាទ វេជ្ជបណ្ឌិត សារាយ សេរីពង្ស ធ្វើការនៅមន្ទីរពេទ្យខេត្តពោធិសាត់ផ្នែកចក្ខុរោគ ។ ខ្ញុំបាទ សូមជំរាបជូនដំណឹង ក៏ដូចជាព៌តមានដល់អស់លោក លោកស្រី អោយបានជ្រាបថា ករណី ក្មួយប្រុស ដែលជុងភ្នែកនឹងខ្មៅដៃ កាលពីថ្ងៃទី 29/11/19 នោះ ឥលូវខ្ញុំបានអនុញ្ញាតអោយគាត់ចេញទៅផ្ទះហើយ ហើយគ្រាប់ភ្នែកគាត់ពុំមានបញ្ហាដល់ងងឹតនោះទេ។ សូមកូនៗ ក្មួយៗ មានការប្រុងប្រយ័ត្នកុំលេង ឫប្រលែងគ្នាលេងជាមួយរបស់មុតស្រួច”៕