អ្នកច្នៃម៉ូដ និងផាត់មុខដ៏ប៉ិនប្រសប់ រំដួលលិចទឹក ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់តាមរយៈសមត្ថភាពដ៏លេចធ្លោ និងពូកែ ជាពិសេសគឺគំនិតច្នៃប្រឌិតប្លែកៗ ដែលច្នៃរុក្ខជាតិ ឬ ឧបករណ៍ប្រើប្រាស់ផ្សេងៗមកជាឈុត និងគ្រឿងតុបតែងកាយយ៉ាងស្រស់ស្អាត។ ថ្មីៗនេះ រំដួលលិចទឹក ត្រូវបានមហាជនកោតសរសើរស្ញប់ស្ញែងសារជាថ្មីដោយ រំដួលលិចទឹក បានយកបាវមកច្នៃជារ៉ូប ដោយ រំដួលលិចទឹក បានយកមកស្លៀកចូលរួមក្នុងពិធីមង្គលការលោក ប៉ែន ចំរ៉ុង កាលពីពេលថ្មីៗនេះ។

ដោយ រំដួលលិចទឹក បានបង្ហោះរូបភាពបង្ហាញនូវឈុតរ៉ូបដែលខ្លួនបានច្នៃពោរពេញដោយភាពច្នៃប្រឌិត អមជាមួយនឹងសារយ៉ាងខ្លីថា៖ “តែ១០០០០រៀលរួចមួយរោង ធ្វើម្តេចបើយើងក្រ អាចនឹងចម្លែកសំរាប់អ្នកតែវាស្រស់ស្អាតសំរាប់ខ្ញុំ”៕