អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ២ ធ្នូ ២០១៥ – ២ ធ្នូ ២០១៩។ ការ​ស​បញ្ចូល​ល្បែង​ទាញ​ព្រ័ត្រ​របស់​កម្ពុជា​ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ​របស់​មនុស្ស​ជាតិ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១០​ នៃ​គណៈកម្មការ​​បេតិកភណ្ឌ​ពិភព​លោក ​របស់​អង្គការ​យូណេស្កូ ​​នាទី​ក្រុង​វិនហ៊ើក ​ប្រទេស​ណាមីប៊ី។​

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ/ wikipedia