ថ្មីៗនេះមានវីដេអូមួយត្រូវបានចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវសកម្មភាពមន្ដ្រីនគរបាលម្នាក់ ដោយមានការសង្ស័យថាទំនងជាបែកថ្នាំ បានយកអាវុធAKមកបាញ់ដល់មុខផ្ទះប្រជាពលរដ្ឋ រហូតដល់មានពលរដ្ឋម្នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ខាន់ សុគន់ បានសរសេររៀបរាប់ថា៖ “សូមជួយរកយុត្តិធម៌ជូនបងប្រុសខ្ញំុផង (ទឹកដោះម្តាយថ្លៃ)ប៉ូលីសយកអាវុធAKមកបាញ់ដល់មុខផ្ទះ ទំនងជាបែកថ្នាំ សូមពិនិត្យរកសារធាតុញៀនផង ករណីនេះកេីតនៅភូមិបឹងសាឡាង ខណ្ឌទូលគោគ ០២.១២.២០១៩”។

យោងតាមវីដេអូគេសង្កេតឃើញ មន្ដ្រីនគរបាលដែលជាអ្នកបង្កហេតុនេះ បានឈរកាន់កាំភ្លើងរួចស្រែកនៅមុខផ្ទះប្រជាពលរដ្ឋ និងបានបាញ់កាំភ្លើងឡើងលើជាច្រើនគ្រាប់ រួចក៏បានបាញ់ចំបុរសម្នាក់បញ្ឈិតខ្នងបណ្តាលឲ្យរងរបួស។ យ៉ាងណាមិញបន្ទាប់ពីបង្ករបួសស្នាម មន្ត្រីនគរបាលរូបនោះក៏ត្រូវបានចាប់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕ សូមទស្សនាវីដេអូនៅខាងក្រោម៖