មុននេះកីឡាករកម្ពុជាដណ្ដើមបាន​មេដាយមាសមួយហើយ ក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games)
សង្គម December 2, 2019 sovann khmernote

អបអរសាទរ កម្ពុជាឈ្នះមេដាយមាសទី១ ពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន រសៀលថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩ ដោយកីឡាករ យ៉ុង ម៉េងលី ឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick Weight 60-65 សម្រាប់ការប្រកួតថ្ងៃទី២ ធ្នូ៕

សូមរំលឹកថានេះជាមេដាយមាសលើកដំបូងរបស់កម្ពុជា ចាប់តាំងពីបើកប្រកួតរយៈពេល២ថ្ងៃមកនេះ។ ដោយលទ្ធផលមេដាយជាបណ្តោះអាសន្ន កម្ពុជា មានមេដាយសរុប ១៣គ្រឿង រួមមានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៩។ ការប្រកួត កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ផ្តើមពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕

ប្រភព៖ Cambodia SEA GAMES 2023